ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានពលរដ្ឋជប៉ុនស្លាប់ ១៧៩នាក់ និងច្រើននាក់ទៀតបាត់ខ្លួន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទី១០ ខែកក្កដា ឆ្នាំ២០១៨ បានផ្ញើលិខិត១ច្បាប់ជូន នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដើម្បីចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ចំពោះករណីគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យពលរដ្ឋជប៉ុន ស្លាប់កើនដល់១៧៩នាក់ បាត់ខ្លួនជាង៥០នាក់ និងរងរបួសជាច្រើននាក់។ ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានអារម្មណ៍សោកសៅជាពន់ពេក នៅពេលបានទទួលពត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើនក្នុងគ្រោះទឹកជំនន់ និងបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរនៅប៉ែកខាងត្បូង និងខាងលិច ប្រទេសជប៉ុន តាំងពីចុងសប្តាហ៍មុន»។ សម្តេចបានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀម ក្រំបំផុតចំពោះឯកឧត្តម និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោកដោយការ បាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និង មនោសញ្ចេតនាសាមគី្គភាព ដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ»។ សូមបញ្ជាក់ថា អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ … Continue reading ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាលជប៉ុន ចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានពលរដ្ឋជប៉ុនស្លាប់ ១៧៩នាក់ និងច្រើននាក់ទៀតបាត់ខ្លួន